អ្នកវិភាគ៖ ការរុះរើរបងពុទ្ធសាសនបណ្ឌិត្យបង្ហាញការមានប្រៀបរបស់ស្ថាប័នឯកជនលើស្ថាប័នរដ្ឋ
អ្នកវិភាគឯករាជ្យគឺលោក បណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថា ការរុះរើរបងពុទ្ធសាសនបណ្ឌិត្យនិងការសាងសង់អគារកាស៊ីណូ Naga World នៅជាប់នឹងស្ថាប័នរដ្ឋសំខាន់ៗបង្ហាញអំពីអតុល្យភាពរវាងស្ថាប័នរដ្ឋនិងស្ថាប័នឯកជន និង ប៉ះពាល់ដល់ជីវិតសង្គមនិងវប្បធម៌របស់ពលរដ្ឋ។ លោកបានថ្លែងដូច្នេះនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែមិថុនា ឆ្នាំ២០១៤ ដោយលោកអះអាងថាការរុះរើរបងនិងសាងសង់នៅក្នុងបរិវេណស្ថាប័នពុទ្ធសាសនបណ្ឌិត្យនៅជាប់គ្នានោះមិនត្រឹមប៉ះពាល់ដល់សំណង់អគារប៉ុណ្ណោះទេ។ …