EGA កំពុងប្រឈមបញ្ហានៅផ្សារហ៊ុនអាមេរិក
ភាគហ៊ុន Entertainment Gaming Asia (EGA) ជាក្រុមហ៊ុនកាស៊ីណូនិងជាអ្នកផ្គត់ផ្គង់ស្លុតម៉ាស៊ីនគ្រប់គ្រងដោយក្រុមហ៊ុនល្បែង Melco Group របស់ ម៉ាកាវ បានធ្លាក់ចុះនៅផ្សារហ៊ុន NASDAQ Stock Market បន្ទាប់ពីបរាជ័យក្នុងការរក្សាតម្លៃការដេញថ្លៃអប្បបរមាដែលតម្រូវដោយផ្សារហ៊ុនមានមូលដ្ឋាននៅ អាមេរិក មួយនេះ។ នៅក្នុងសេចក្ដីប្រកាសមួយបានបង្ហាញនៅលើទីផ្សារហ៊ុន និងគេហទំព័ររបស់ EGA កាលពីថ្ងៃ ទី២៣ ខែមេសា ក្រុមហ៊ុនអះអាងថា ខ្លួនត្រូវបានគេផ្ដល់រយៈពេល ១៨០ ថ្ងៃរហូតដល់ថ្ងៃ ទី១៤ ខែតុលា ដើម្បីបង្កើនតម្លៃដេញថ្លៃរបស់ខ្លួនចាប់ពីតម្លៃ ០,៨៧ ដុល្លារដល់ ១ ដុល្លារ ដែលជាតម្លៃអប្បបរមារបស់ផ្សារហ៊ុន NASDAQ។ ការប្រកាសនេះបង្ហាញថា៖ «ក្រុមហ៊ុនបានទទួលការជូនដំណឹងពីផ្សារហ៊ុន NASDAQ Stock Market LLC ដែលបង្ហាញថា វាមិនមែនជាការអនុលោមតាមតម្រូវការតម្លៃដេញថ្លៃអប្បបរមាសម្រាប់បន្តការចុះបញ្ជី…ដែលតម្រូវឲ្យក្រុមហ៊ុនដែលចុះបញ្ជីរក្សាតម្លៃដេញថ្លៃអប្បបរមា ១,០០ ដុល្លារក្នុង ១ ភាគហ៊ុន»។ …
Eddie Morton
http://www.postkhmer.com/business/business/113614-ega-