CDC អនុម័ត​គម្រោង​ ៣ ​តម្លៃ​ជាង​ ១១ ​លាន​ដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​បន្ថែមចំនួន​ ៣ ​ទៀត​ដែល​មាន​តម្លៃ​វិនិយោគ​សរុប​ជាង ១១ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ក្រុមហ៊ុន​ទាំង​ ៣ ដែល CDC អនុម័ត​រួមមាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ S W J (Cambodia) Garment Co., Ltd ស្ថិតនៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ៤,៤ ​លាន​ដុល្លារ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Leading Star (Cambodia) Garment Co., Ltd នៅ​ខណ្ឌដង្កោ ក្រុង​ភ្នំពេញ​មាន​ទុនវិនិយោគ ៥ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង ប្រអប់ និង​បោះពុម្ព​គ្រប់​ប្រភេទ Jam Star Packaging Technology Co.,Ltd នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ២,៤ ​លាន​ដុល្លារ​។ …

ហ៊ឹន ពិសី
https://bit.ly/2QoPiUb