CDC ​អនុម័ត​គម្រោង​សណ្ឋាគារ​ $៦៨ ​លាន​នៅ​ប៉ោយប៉ែត

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ផ្កាយ​ ៤ ​លើក​ដំបូង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​មាន​តម្លៃ​ជាង ​៦៨ ​លាន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ ​CDC​។ គម្រោង​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Boonma Heng Co.,Ltd. នឹង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៤ ដែល​មាន​ចំនួន ៣៩២ ​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម «​ផ្សារ​ទំនើប​» ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​បង្កើត​ការងារ​បាន​ ៨៣៦ ​នាក់​។ …

ហ៊ឹន ពិសី
https://bit.ly/2nwAd4H