អង្គការសេដាកនឹងផ្តល់ការធានារ៉ាប់រងដល់ប្រជាកសិករ
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) នឹងផ្តល់ការធានារ៉ាប់រងផ្នែកកសិកម្មដល់ប្រជាកសិករខ្មែរនៅទូទាំងប្រទេសនៅឆ្នាំក្រោយ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយទៀតកាលពីថ្ងៃអង្គារ។ លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍កាលពីថ្ងៃពុធថា អង្គការសេដាក និងមូលនិធិ Achmea Foundation មានមូលដ្ឋាននៅប្រទេសហូឡង់ កំពុងធ្វើសហប្រតិបត្តិការអនុវត្តគម្រោង ដែលនឹងចាប់ផ្តើមផ្តល់ការធានារ៉ាប់រងនៅដើមឆ្នាំ២០១៥។ …