លោក ជា ស៊ីម ទំនង​ជា​មិន​​ចូល​រួម​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​សប្ដាហ៍​នេះទេ​

យោង​តាម​ប្រធាន​អង្គរក្ស​របស់លោក ជា ស៊ីម​ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញថា​ បច្ចុប្បន្ន​​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ពិនិត្យ​តាម​ដាន​​​ស្ថានភាព​ជំងឺ​នៅ​ក្នុង​​ប្រទេស​​វៀត​ណាម ហើយ​​ប្រហែល​ជា​មិន​អាច​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេល​សមាជ​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់​អំណាច​ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​​នេះ​​។ … លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង​ជា​សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា តាម​ពិត​លោក​ ជា ស៊ីម កំពុង​ស្ថិត​​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​មែន​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​​នឹង​មិន​អាច​ចូល​រួម​សមាជ​នេះ​បាន​ទេ ដោយ​សារ​តែ​លោក​មាន​ជំងឺ​ធ្ងន់​។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “សុខភាព​របស់​​គាត់​ខ្សោយ​​ណាស់ ដូច្នេះ​គាត់​​មិន​អាច​ចូល​រួម​បានទេ។ សោកស្តាយណាស់​ ពីព្រោះ​​គាត់ជា​មនុស្សស្ងាត់​ស្ងៀម​​​”។ … នៅ​ពេល​សាកសួរ​ថា តើ​សមាជ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ចុង​សប្ដាហ៍​​​នេះ​នឹង​ផ្ដោត​លើ​អ្វី​នោះ ​លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា គណបក្ស​នឹង​ព្យាយាម​អនុវត្ត​​តាម​ការ​អំពាវ​នាវ​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​អំពាវ​នាវ​ឲ្យ​មន្ត្រីរបស់​ខ្លួន​បន្ត​អនុវត្ត​តាម​ការ​អំពាវ​នាវ​របស់​គណបក្ស​តាម​រយៈ​ការ​ដុស​ក្អែល​ខ្លួន​ឯង​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22222/