លោក ជា ស៊ីម ទំនងជាមិនចូលរួមសមាជរបស់គណបក្សប្រជាជនកម្ពុជានៅសប្ដាហ៍នេះទេ
យោងតាមប្រធានអង្គរក្សរបស់លោក ជា ស៊ីម បានបញ្ជាក់កាលពីម្សិលមិញថា បច្ចុប្បន្នលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងពិនិត្យតាមដានស្ថានភាពជំងឺនៅក្នុងប្រទេសវៀតណាម ហើយប្រហែលជាមិនអាចត្រឡប់មកប្រទេសកម្ពុជាវិញទាន់ពេលសមាជទូទាំងប្រទេសរបស់គណបក្សកាន់អំណាច ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃសុក្រនេះ។ … លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោកជឿថា តាមពិតលោក ជា ស៊ីម កំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញ មិនមែននៅក្នុងប្រទេសវៀតណាមទេ ប៉ុន្តែលោកបានទទួលស្គាល់ថា ប្រធានគណបក្សកាន់អំណាចរូបនេះនឹងមិនអាចចូលរួមសមាជនេះបានទេ ដោយសារតែលោកមានជំងឺធ្ងន់។ លោកបានមានប្រសាសន៍ទៀតថា “សុខភាពរបស់គាត់ខ្សោយណាស់ ដូច្នេះគាត់មិនអាចចូលរួមបានទេ។ សោកស្តាយណាស់ ពីព្រោះគាត់ជាមនុស្សស្ងាត់ស្ងៀម”។ … នៅពេលសាកសួរថា តើសមាជរបស់គណបក្សប្រជាជនកម្ពុជា នៅចុងសប្ដាហ៍នេះនឹងផ្ដោតលើអ្វីនោះ លោក ទៀ បាញ់ បានមានប្រសាសន៍ថា គណបក្សនឹងព្យាយាមអនុវត្តតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១៣ ដែលអំពាវនាវឲ្យមន្ត្រីរបស់ខ្លួនបន្តអនុវត្តតាមការអំពាវនាវរបស់គណបក្សតាមរយៈការដុសក្អែលខ្លួនឯង។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22222/