ក្រសួងកំពុងព្រាងឯកសារការពារសិស្សពីការរំលោភបំពាន
អ្នកឯកទេសម្នាក់នៃអង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថាក្រសួងអប់រំកំពុងធ្វើការជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដើម្បីព្រាងឯកសារគោលនយោបាយមួយក្នុងគោលដៅការពារសិស្សពីការរំលោភបំពានពីសំណាក់អ្នកអប់រំ និងសិស្សដូចគ្នា។
អ្នកតំណាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលចំនួនជាង ៤០ នាក់បានជួបប្រជុំគ្នានៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីគោលនយោបាយនេះដែលអង្គការ Plan International កម្ពុជាដែលបានព្រាងឯកសារបានឲ្យដឹងថាឯកសារនេះអាចបញ្ចប់ «នៅដើមឆ្នាំក្រោយ»។ គោលនយោបាយនេះនឹងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូអប់រំសិស្សពីសិទ្ធិរបស់ពួកគេ និងលើកកម្ពស់យន្តការរាយការណ៍នៅតាមសាលារៀន។ …
Igor Kossov
http://bit.ly/1IyoioY