CPU ព្រមាន​ចាត់វិធានការ​ ចំពោះ​អ្នកប្រព្រឹត្តល្មើស​លើ​កុមារ​តាម​អ៊ីនធឺណិត

អង្គភាព​ការពារ​កុមារ (Child Protection Unit) ហៅថា CPU បាន​ព្រមាន​ដល់​ជន​ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទលើ្មស​ទៅលើ​កុមារ​តាម​អ៊ីនធឺណិត​ដោយ​អះអាង​ថា ការប្រឆាំង​បទល្មើស​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ភ្លាមៗ​ស្រប​​ពេលដែល​ក្រុម​ប្រតិបត្តិការ​នេះ​ទើប​ត្រូវ​បាន​បង្កើត​ថ្មីៗ​នេះ​។ លោក James McCabe ​នាយក​ប្រតិបត្តិការ​អង្គភាព​ការពារ​កុមារ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក CPU កាលពី​ថ្ងៃ​សៅរ៍​ថា ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាលជាតិ​​កម្ពុជា​ CPU ​បាន​បង្កើត​ក្រុម​ប្រឆាំង​បទល្មើស​ទៅលើ​កុមារ​តាម​បណ្តាញ​អ៊ីនធឺណិត​ហៅ​កាត់​ថា ICAC​។ …

រី សុចាន់
https://bit.ly/37Eww2E