កម្ពុជា នឹងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវរ៉ែ និងឧស្ម័នធម្មជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានប្រាប់កាសែតខ្មែរថាមស៍ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយនឹងភាគីចិនដើម្បីកសាងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវលើការរុករករ៉ែ ប្រេងកាត និងឧស្ម័ន នៅតំបន់ផ្នែកខាងលិចនៃប្រទេសកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងកម្លាំងពលកម្មជំនាញ និងធនធានមនុស្សក្នុងឧស្សាហកម្មនេះ។ លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងបានរៀបចំការអភិវឌ្ឍរយៈពេលវែងនៃវិស័យរ៉ែ ប្រេងកាត និងឧស្ម័ន ដែលជាមូលហេតុក្រសួងបានគ្រោងនឹងសាងសង់សំណង់នៃវិទ្យាស្ថាននេះ សម្រាប់ការធ្វើការស្រាវជ្រាវ និងផ្តល់ជូនការបណ្តុះបណ្តាលដើម្បីឲ្យប្រជាជនមានជំនាញគ្រប់គ្រាន់លើវិស័យនេះកាន់តែច្រើន។ …
ម៉ៃ គុណមករា
http://bit.ly/2b2rVfu