ក្រុមហ៊ុន​ចិន​​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​១១​ខ្នង​​នៅ​ក្នុង​ខេត្ត​កោះ​កុង

សន្តិសុខ​ក្រុម​ហ៊ុន​ចិន​ដែល​សាង​សង់​អាកាស​យាន​ដ្ឋាន ដើម្បី​​បម្រើ​ដល់​គម្រោង​រមណី​យ​​ដ្ឋាន​មួយ​ក្នុង​ខេត្ត​កោះកុងនោះ​ កាលពី​ម្សិលមិញ​បាន​បំផ្លាញ​​ផ្ទះ​របស់អ្នកភូមិ​១១​គ្រួសារ ហើយ​បាន​ឈូស​ឆាយ​ដីស្រែចម្ការ​​​ទំហំ​៣០ហិកតា​នៅ​ក្នុង​តំបន់​ដែល​អះអាង​​សិទ្ធិ​កាន់​កាប់​ដោយ​អ្នកភូមិ​។ ក្រុមហ៊ុន​​ Union Development Group (UDG) ​បាន​បណ្ដេញ​អ្នកភូមិ​ជាង​១.០០០​គ្រួសារ​រួច​ហើយ​ដែល​ពួកគាត់​បាន​រស់​នៅ​លើ​ដីទំហំ​៤៥.០០០ហិកតា​ នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​ ដែល​ក្រុម​ហ៊ុននេះ​​បាន​​ប្រែក្លាយ​​ឲ្យទៅ​ជា​​កន្លែង​ទេសចរណ៍​ដែល​ចំណាយ​ទឹក​ប្រាក់​អស់​៣,៨ពាន់​លាន​ដុល្លារ​ចាប់​តាំងពី​ឆ្នាំ​២០១០​មក។ …

អូន ភាព
http://www.cambodiadailykhmer.com/news/22101/