នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់

នាយក​រដ្ឋ​មន្ត្រី​ចិន​កុម្មុយនីស្ត​ គឺលោក​ ​Li Keqiang​ ​បានបញ្ចប់​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ធ្វើកិច្ច​ព្រម​ព្រៀង​ ​ការ​វិនិយោគ​ ​និងជំនួយ​ជា​ហិរញ្ញប្ប​ទាន​ជា​ច្រើន​សន្ធឹក​សន្ធាប់ដល់​ប្រទេស​កម្ពុជា។​ យ៉ាងហោច​ណាស់​មាន​លិខិត​ស្នាម​និង​កិច្ច​ព្រមព្រៀង​នានា​ចំនួន​១៩​ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឧត្តម​មន្ត្រី​រដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​ចំពោះ​មុខ​លោក​ ​Li ​និង​សមភាគី​កម្ពុជា​របស់​លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​គ្រប​ដណ្ដប់​ផង​ដែរ​ទៅ​លើ​គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្នាតធំ​ មាន​ដូច​ជា​កំពង់ផែ​ ​អាកាស​យានដ្ឋាន​ ​និង​ផ្លូវ​ល្បឿន​លឿន​ជា​ដើម​ ​ដែល​គិតជា​ទឹក​ប្រាក់​មានច្រើន​លាន​ដុល្លារ។​ …

អូន ឆេងប៉រ
https://khmer.voanews.com/a/chinese-pn-concludes-his-visit-to-cambodia-with-enormous-aid-and-investment/4203780.html