ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ធ្វើ​របាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​

នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​លួច​ព្រៃឈើ​ បឹង និង​ទន្លេ​​របស់​រដ្ឋ ក្រសួង​មហាផ្ទៃ​បានទុក​ពេល​ឲ្យ​ក្រុង​ និង​ខេត្ត​ទាំង​អស់​រហូត​ដល់​ថ្ងៃ​ទី២០ ខែកក្កដា ដើម្បី​ធ្វើ​របាយ​ការណ៍​លម្អិត​ស្ដីពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​ទាំង​អស់​ ដែល​កើត​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ វិធាន​ការ​ថ្មី​នេះត្រូវ​អនុវត្ត​តាម​លិខិត​មួយ​ចុះ​ថ្ងៃទី៤ ខែកក្កដា ដែលចុះ​ហត្ថ​លេខា​ដោយ​លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​លិខិត​មក​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កាល​ពីខែ​មេសា​ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ការ​ពារ​ជលផល​ និង​ព្រៃ​ការ​ពារ​នៅ​ទូទាំង​ប្រទេស។ …

អូន ភាព
http://www.cambodiadailykhmer.com/news/16781/