សាលារាជធានីផ្តល់ដី​ដើម្បី​សាងសង់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​នៅ​កណ្តាលតំបន់បឹងកក់

មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​បាន​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញថា ទី​​​បញ្ជាការ​​​ដ្ឋាន​​​ថ្មី​​​របស់​​​អង្គ​​​ភាព​​​លោក​​​កំពុង​ត្រូវ​បាន​​​សាង​​​សង់​​​នៅ​​​ចំ​​​កណ្តាល​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ចម្ងាយ​​​តែ​​​ប៉ុន្មាន​​​មែ៉ត្រ​​​ប៉ុណ្ណោះ​​​ពី​​​ផ្ទះក្រុម​​​សកម្ម​​​ជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពីដី​​​ធ្លី​​​ដ៏លេច​​​ធ្លោ​​​បំផុត​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​។ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ពុធ កង​​​រាជ​​​អាវុធហត្ថ​​​​​​ប្រហែល​​​ប្រាំ​​​មួយ​​​នាក់​​​ប្រដាប់​​​ដោយ​​​អាវុធ​​​គ្រប់​​​ដៃ​​​​​​បាន​ឈរ​​​ឈាម​​​ដី​​​ដែល​​​គេ​កំពុង​ឈូសឆាយ​នៅជិត​គ្នា​នោះ​​ ខណៈ​​​ដែល​​​កម្មករ​​​សំណង់​​​បាន​​​យក​​​បន្ទះ​​​ក្តារ​​​ឃាំង​​ផ្លូវ​​​ដ៏​​​តូច​​​ចង្អៀត​​​។ មន្ត្រី​​​​​​ភាគ​​​ច្រើន​​​នៅ​​​កន្លែង​​​នោះ​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទេ ប៉ុន្តែ មន្ត្រី​​​ម្នាក់​​​បាន​​​អះ​​​អាង​​​ថា ដី​​​ដែល​គេ​​​​កំពុងឈូស​ឆាយ​​នេះ​​​គឺ​​​សម្រាប់​​​សាង​​​សង់​​​ផ្ទះ​​​ថ្មី​​​ឲ្យ​​​គ្រួសារ​អ្នក​​​ភូមិ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។ …

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/16531/