សាលារាជធានីដកការអះអាងរបស់ខ្លួន ខណៈសាធារណជនអំពាវនាវឲ្យអភិរក្សអគារប៊ូឌីង
ដោយមានការអំពាវនាវឲ្យអភិរក្សជាជាងការវាយកម្ទេចអគារប៊ូឌីង ដ៏ល្បីឈ្មោះក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ សាលារាជធានីបានដកចេញវិញនូវការអះអាងរបស់ខ្លួនកាលពីដើមសប្តាហ៍នេះដែលថា អគារប៊ូឌីងនេះគួរតែត្រូវវាយកម្ទេចចោលនោះ។
កាលពីថ្ងៃអង្គារ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា អគារប៊ូឌីងដែលជាអគារប្រវត្តិសាស្ត្រមានសភាពទ្រុឌទ្រោម ហើយថា “វាដល់ពេលត្រូវវាយកម្ទេចចោលហើយ”។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/19172/