៣ ខែដើមឆ្នាំមានអ្នករងគ្រោះដោយសារផ្ទុះគ្រាប់ ៣០ នាក់
យ៉ាងហោចណាស់មានជនរងគ្រោះស្លាប់ ពិការនិងរបួសសរុប ៣០ នាក់ដោយសារ ផ្ទុះគ្រាប់បណ្ដាលមកពីរានដីព្រៃមានមីនមកប្រើប្រាស់ ការកែច្នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការរុករកអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ចាប់ពីខែមករាដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំនេះ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយមីនចុះថ្ងៃ ១៥ មីនា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញបង្ហាញថា ថ្មីៗនេះ អត្រាគ្រោះថ្នាក់ដែលបណ្ដាលមកពីការផ្ទុះមីននិងគ្រាប់មានការកើនឡើងគួរឲ្យកត់សម្គាល់។ …
សុទ្ធ គឹមសឿន
https://bit.ly/2FpDsEQ