បក្សកាន់អំណាចព្រមានកាត់ប្រាក់ខែបក្សប្រឆាំង
គណបក្សកាន់អំណាចបានព្រមានថាប្រាក់បៀវត្សរ៍ និងរថយន្តទំនើបរបស់សមាជិករដ្ឋសភាគណបក្សប្រឆាំងដែលបានផ្តល់ឲ្យដោយរដ្ឋសភានឹងត្រូវបង្កកប្រសិនបើពួកគេនៅតែបន្តធ្វើពហិការមិនព្រមចូលរួមប្រជុំរដ្ឋសភា។
សមាជិករដ្ឋសភាពីគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការចូលប្រជុំរដ្ឋសភាចាប់តាំងពីក្រុមបាតុករបានចាំស្ទាក់វ៉ៃអ្នកតំណាងរាស្ត្រពីររូបរបស់គណបក្សនេះឲ្យរងរបួសធ្ងន់នៅក្បែរច្រកចេញពីរដ្ឋសភាកាលពីថ្ងៃទី ២៦ ខែតុលា ការបណ្តេញលោក កឹម សុខា ចេញពីអនុប្រធានទីមួយរដ្ឋសភា ព្រមទាំងការបណ្តេញលោក សម រង្ស៊ី ចេញពីរដ្ឋសភាបន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនរូបលោកដែលបានធ្វើឲ្យមានការរិះគន់យ៉ាងកងរំពងពីសហគមន៍អន្តរជាតិរហូតដល់សភាអឺរ៉ុបបានប្រកាសបង្កកប្រាក់ជំនួយជាង ៤០០ លានដុល្លារសហរដ្ឋអាមេរិក។ …
មាស សុខជា
http://bit.ly/1Y9aTjz