តុលាការ​បដិសេធ​សំណើ​ CNRP​ ទៅ​ សួរសុខទុក្ខ​បាតុករ​ជាប់​ឃុំ​ ២៣​នាក់​

​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​ច្រានចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើ​សុំ​ចូល​សួរសុខទុក្ខ​ជនជាប់ចោទ​ ២៣​នាក់​ ដែល​ចាប់ខ្លួន​ពី​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​ក្នុង​កូដកម្ម​និង​បាតុកម្ម​ កាលពី​ដើមខែ​នេះ​ ហើយ​ដែល​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ ក្នុង​ខេត្ត​ កំពង់ចាម​។​ ​យោង​លិខិត​ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ ទី​២១​ ខែ​ មក​រា​ ឆ្នាំ​ ២០១៤​ របស់​លោក​ ជា​ សុខ​ហៀ​ង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សុំ​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ចំនួន​ ២០​រូប​ ចូល​ជួប​សួរសុខទុក្ខ​កម្មករ​ជាប់ចោទ​ទាំង​ ២៣​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ ត្រពាំង​ផ្លុ​ង​ ក្នុងស្រុក​ ត្បូងឃ្មុំ​ ខេត្ត​ កំពង់ចាម​ នៅ​ចន្លោះ​ពី​ថ្ងៃ​ ទី​១៦​ ដល់​ថ្ងៃ​ ទី​២៥​ ខែ​ មក​រា​ នោះ​មិន​ទទួល​បានការ​អនុញ្ញាត​នោះ​ឡើយ​។​​ …

ឃុត សុភចរិយា
http://postkhmer.com/national/1-national-news/109608--cnrp-