តុលាការបដិសេធសំណើ CNRP ទៅ សួរសុខទុក្ខបាតុករជាប់ឃុំ ២៣នាក់
សាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញបានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិដែលស្នើសុំចូលសួរសុខទុក្ខជនជាប់ចោទ ២៣នាក់ ដែលចាប់ខ្លួនពីក្នុងព្រឹត្តិការណ៍ហិង្សាក្នុងកូដកម្មនិងបាតុកម្ម កាលពីដើមខែនេះ ហើយដែលកំពុងត្រូវឃុំខ្លួននៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្ត កំពង់ចាម។ យោងលិខិតផ្ញើជូនប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ចុះថ្ងៃ ទី២១ ខែ មករា ឆ្នាំ ២០១៤ របស់លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សចំនួន ២០រូប ចូលជួបសួរសុខទុក្ខកម្មករជាប់ចោទទាំង ២៣នាក់ ដែលកំពុងជាប់ឃុំឃាំង នៅមណ្ឌលអប់រំកែប្រែ ត្រពាំងផ្លុង ក្នុងស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម នៅចន្លោះពីថ្ងៃ ទី១៦ ដល់ថ្ងៃ ទី២៥ ខែ មករា នោះមិនទទួលបានការអនុញ្ញាតនោះឡើយ។ …
ឃុត សុភចរិយា
http://postkhmer.com/national/1-national-news/109608--cnrp-