បក្ស​ជាប់​ឆ្នោត​ស្រុះស្រួល​គ្នា​​អនុម័ត​ច្បាប់​ចំនួន​ ៣ ខណៈ​មេបក្ស​ឆ្លៀត​ជួប​គ្នា

តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ចំនួន ៣៤ រូប​បាន​ចូលរួម​ប្រជុំ​រដ្ឋសភា​ជាមួយ​នឹង​សមាជិក​រដ្ឋសភា ៦៨ រូប​របស់​គណបក្ស​កាន់​​អំណាច​ដោយ​បាន​​អនុម័ត​ច្បាប់​ចំនួន​បី​ជា​ឯកច្ឆន្ទ​ក្នុង​រយៈពេល​ប្រហែល​តែ ៤ ម៉ោង​ប៉ុណ្ណោះ​កាលពី​ម្សិលមិញ​ដោយ​សំឡេង ១០១ លើ ១០១ សំឡេង​ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចាប់​ដៃ​រាក់ទាក់​គ្នា និង​ឆ្លៀត​ចូល​ជួប​គ្នា​ស្ងាត់ៗ​នៅ​ក្នុង​បន្ទប់​។

ការ​អនុម័ត​ច្បាប់​ទាំង​ ៣ នេះ​គ្មាន​ការ​​​ជជែក​ពិភាក្សា​គ្នា​រវាង​តំណាង​រាស្រ្ត​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​ដូច​ពេល​មុនៗ​ទេ​។ ​គ្រប់​ជំពូក និង​មាត្រា​ទាំងអស់​នៃ​ច្បាប់​ទាំង ៣ ត្រូវ​បាន​គាំទ្រ​ទាំង​ស្រុង​ដោយ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ។ …

មាស សុខជា
http://bit.ly/2290vI5