ព្រះមហាក្សត្រ​នឹង​គង់​ជា​អាជ្ញាកណ្តាល​បើ​បក្ស​ទាំង​ពីរ​យាង​

ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហ​មុនី​ នឹង​ស្វាគមន៍​តួនាទី​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ជជែក​ចរចា​រវាង​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទីប្រឹក្សា​ និង​ជា​សមាជិក​រាជវង្ស​។​

​លោក​ អ៊ុំ​ ដា​រ៉ា​វុ​ធ​ ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះ​មហាក្សត្រិយ៍​ នរោត្តម​ មុនិនាថ​ សីហ​នុ​ បាន​ថ្លែង​ថា​ ព្រះមហាក្សត្រ​នឹង​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ការ​ជជែក​ណាមួយ​រវាង​ គណបក្ស​ទាំង​ពីរ​ ប្រសិនបើ​មានការ​ស្នើ​សុំ​។​ …

​លោក​ អ៊ុំ​ ដា​រ៉ា​វុ​ធ​ ក៏​បាន​ឆ្លើយ​តប​ផង​ដែរ​ចំពោះ​សំណើ​របស់​ក្រុម​អ្នកវិភាគ​នយោបាយ​ ដែល​បាន​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ បណ្តោះអាសន្ន​រហូត​ដល់​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​លិខិត​ចំហ​មួយ​កាលពី​ម្សិលមិញ​ដោយ​ហៅ​ការ​ស្នើ​សុំ​នេះ​ថា​ មិន​គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ​។​ …​

មាស សុខជា
http://postkhmer.com/national/1-national-news/109494-2014-01-21-03-08-48