គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​​ដើម្បី​បង្កើត​ទូរទស្សន៍​

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ពាណិជ្ជករ​​មួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រឆាំង​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​ចុះ​បញ្ជី​ក្រុម​ហ៊ុន​មួយ​ជាមួយ​​​ក្រសួងពាណិជ្ជកម្ម​​ហើយ ហើយ​បន្ទាប់​មក​ទៀត​ក្រុម​ហ៊ុន​នេះ​នឹង​ដាក់​ពាក្យ​សុំ​​អាជ្ញាប័ណ្ណ​​បង្កើត​ទូរទស្សន៍​​ដែល​រដ្ឋាភិបាល​បាន​សន្យា​ចំពោះ​គណបក្ស​ប្រឆាំង​។ លោក យឹម សុវណ្ណ បាន​លើក​ឡើង​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ដំណឹង​នេះ​កាលពី​សប្ដាហ៍​​​កន្លង​មក​នេះ​ថា ពាក្យ​សុំ​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​ថា Cambodia Independent Media ​ត្រូវ​បាន​រដ្ឋាភិបាល​យល់​ព្រម​ហើយ​។​ …

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/20578/