តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចុះ​ទៅ​ជួប​ពលរដ្ឋ​រង​គ្រោះ​ជាមួយ​ក្រុមហ៊ុន​ ចិន​

​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ ចិន​ Union​ Development​ Group​ ដែល​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ ៤៥​ខ្នង​ កាលពី​ដើមខែ​ មក​រា​ កន្លង​មក​។​ ​លោក​ សុ​ន​ ឆ័​យ​ បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ឲ្យ​ដឹង​ថា​ ការ​ចុះ​សួរសុខទុក្ខ​នេះ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ ៤៥​ខ្នង​ ត្រូវ​បាន​រុះរើ​ និង​ដុត​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ ចិន​ Union​ Development​ Group​។​ … ​កាលពី​ថ្ងៃ​ ទី​៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ រាជរដ្ឋាភិបាល​ កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យាជួល​សម្រាប់​រយៈពេល​ ៩៩​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ Union​ Development​ Group​ សម្រាប់​ការ​សាងសង់​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​និង​រមណីយដ្ឋាន​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​ផ្ទៃដី​ទំហំ​ ៣៦០០០​ ហិ​កតា​ នៅ​ក្នុងស្រុក​ គិរី​សាគរ​ និង​ស្រុក​ បទុម​សាគរ​ ហើយ​នៅ​ខែ​ សីហា​ ឆ្នាំ​ ២០១១​ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​កំណត់​ផ្ទៃដី​ទំហំ​ ៩១០០​ ហិ​កតា​ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ដើម្បី​ផ្តល់​ដី​សម្បទាន​ជា​លើក​ ទី​២​ ឲ្យ​ទៅ​ក្រុមហ៊ុន​នេះ​ ធ្វើ​អាង​ស្តុក​ទឹក​និង​វា​រី​អគ្គិសនី​។​ នៅ​ក្នុង​គម្រោង​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ ១១៤៣​ គ្រួសារ​។​ …

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/111026-2014-02-24-04-25-22