គណៈកម្មការសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលដីសម្បទាននៅខេត្តកោះកុងឡើងវិញ
កាលពីម្សិលមិញ តំណាងរាស្ត្របីរូបមកពីគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់ពីការបំពេញបេសកកម្មរយៈពេលពីរថ្ងៃចុះទៅពិនិត្យមើល ស្ថានភាពសហគមន៍ចំនួនបួនក្នុងខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនដែលមានដីសម្បទានឯកជន។… ក្រោយពីដំណើរចុះទៅដល់មូលដ្ឋាននេះ តំណាងរាស្ត្រទាំងនេះបានលើកឡើងថា ពួកលោកបានអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញនូវសម្បទាន ដែលផ្ដល់ឲ្យក្រុមហ៊ុនពាក់ព័ន្ធដូចជា ក្រុមហ៊ុន Heng Huy Agricultural Group ក្រុមហ៊ុន Union Development Group និងក្រុមហ៊ុនពីរទៀតដែលពាក់ព័ន្ធនឹងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលមានដូចជាក្រុមហ៊ុន Koh Kong SEZ និងក្រុមហ៊ុន Koh Kong Sugar។… លោកបានមានប្រសាសន៍បន្ថែមទៀតថា គណៈកម្មការនេះនឹងកោះហៅលោកអភិបាលខេត្ត ប៊ុន ឡឺត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើការសាកសួរនៅរដ្ឋសភា។…
ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/