សត្វក្រៀល​ជិត​ផុត​ពូជ​ត្រូវបាន​រកឃើញ​ ១៧៥ ​ក្បាល​ក្នុង​តំបន់​នៃ​ខេត្ត​ ២

ក្រុម​ជំនាញ​ផ្នែក​បរិស្ថាន និង​អ្នក​អភិរក្ស​សត្វស្លាប សម្ដែង​ក្ដីកង្វល់​ជុំវិញ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ការ​ទ្រទ្រង់​ជីវចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ដីសើម​ដែល​ជា​ប្រភព​អាហារ​សម្រាប់​សត្វ​គ្រប់​ប្រភេទ ដែល​ក្ដីបារម្ភ​នេះ​កើតឡើង​ក្រោយពី​ការធ្វើ​ជំរឿន​សត្វ​ក្រៀល​ដ៏កម្រ​ និង​ជិត​ផុត​ពូជ​ត្រូវ​បាន​រកឃើញ​ ១៧៥ ​ក្បាល​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ និង​អន្លង់ព្រីង​ក្នុង​ខេត្ត​តាកែវ និង​កំពត​។ លោក​ ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៥ មករា ថា​សត្វ​ក្រៀល​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ និង ជិត​ផុត​ពូជ​។ នៅក្នុង​ពិភពលោក​​នាពេល​បច្ចុប្បន្ន​សត្វ​ក្រៀល​មាន​ចំនួន​ចន្លោះ​ពី​ ១៣ ០០០ ​ក្បាល​ទៅ​ ១៥ ០០០ ​ក្បាល និង​មានតែ​នៅក្នុង​ប្រទេស​ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ឡាវ វៀតណាម និង​កម្ពុជា​ប៉ុណ្ណោះ​។ …

ឃុត សុភចរិយា
https://bit.ly/306aJ0v