ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តច្បាប់ស្តីពីតុលាការ រួចបញ្ជូនថ្វាយព្រះមហាក្សត្រ
ការសម្រេចរបស់ព្រះមហាក្សត្រ គឺជាអ្វីដែលគេត្រូវការជាចាំបាច់សម្រាប់អនុម័តច្បាប់តុលាការដ៏ចម្រូងចម្រាសចំនួនបី បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (CCC) ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ប្រកាសនៅសប្តាហ៍នេះថា ច្បាប់ទាំងនេះស្របតាមរដ្ឋធម្មនុញ្ញ។ ទោះបីជាមានការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស និងអង្គការតស៊ូមតិខាងផ្លូវច្បាប់ជុំវិញមាត្រាដែលធ្វើឲ្យស្ថាប័ននីតិប្រតិបត្តិគ្រប់គ្រងលើតុលាការក្តី ក៏លោក អ៊ុត ឆន អ្នកនាំពាក្យ CCC បានមានប្រសាសន៍ថា ស្ថាប័នដែលមានសមាជិកប្រាំបួនរូបនេះបានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃពុធ នូវច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់តុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈអង្គចៅក្រម។ …