អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​សាងសង់​ទោះបី​អគារ​ប៊ុលឌីង​ប្រេះ

«ការ​ព្យួរ​បណ្តោះអាសន្ន​»​នៃ​ការ​សាងសង់​សំណង់​មួយ​នៅ​ជិត​អគារ ប៊ុលឌីង​ដែល​គេ​ជឿ​ថា​បាន​ធ្វើឲ្យ​ប្រេះស្រាំ​អគារ​ប៊ុលឌីង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ដដែល​នៃ​ការ​ប្រកាស​អំពី​ការ​ព្យួរ​នេះ​។ នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​មួយ​។ ការ​ប្រេះ​ធំ​បាន​កើតមាន​ឡើង​នៅ​ផ្នែក​ខាង​ត្បូង​នៃ​អគារ​ប៊ុលឌីង​កាល​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​បាន​ធ្វើឲ្យ​អ្នក​រស់នៅ​អគារ​ប៊ុលឌីង​ភ័យខ្លាច​នាំគ្នា​រត់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​។ នៅ​ថ្ងៃ​បន្ទាប់ មន្រ្តី​អាជ្ញាធរ​បាន​ប្រកាស​ផ្អាក​ការ​សាងសង់​សំណង់​សណ្ឋាគារ​១១​ជាន់​ជិត​នោះ ដោយ​ត្រូវ​រង់ចាំ​ការ​ស៊ើបអង្កេត​ទៅលើ​ការ​ខូចខាត​នោះ​ជា​មុន​សិន។ …

សែន ដាវីត
http://bit.ly/1ClvLDN