មន្ត្រីថា រោងចក្រមួយចំនួនអាចនឹងព្យួរការងារកម្មករនៅពេលខាងមុខគឺ ដោយសារវីរុសកូរ៉ូណា មិនមែនមកពី EBA ទេ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា នៅក្នុងខែមីនាខាងមុខអាចនឹងមានរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ព្យួរការងារកម្មករ ដោយសារខ្វះក្រណាត់ដេរ ពីព្រោះលែងមានការបញ្ជូនក្រណាត់ដែលជាវត្ថុធាតុដើមចេញពីប្រទេសចិនចាប់តាំងពីប្រទេសនេះបានផ្ទុះនូវវីរុសកូរ៉ូណាមកគឺវាមិនមែនមកពីឥទ្ធិពល EBA នោះទេ។ បើតាមការបញ្ជាក់របស់លោក ហេង សួរ ដែលបានចែកចាយនៅក្នុងប្រព័ន្ធតេឡេក្រាមដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញបានបញ្ជាក់ថា ការបិទរោងចក្រ ឬការព្យួរការងាររបស់និយោជិតមួយចំនួននាពេលខាងមុខដ៏ខ្លីនេះគឺមិនមែនរងឥទ្ធិពលពីប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ ប៉ុន្តែដោយសារលែងមានក្រណាត់ជាវត្ថុធាតុដើមទើបបង្ខំឱ្យរោងចក្រកាត់ដេរទាំងនោះត្រូវផ្អាកចង្វាក់ផលិតកម្មមួយរយៈ។ …
ខន សាវិ
https://bit.ly/38gEgbg