តុលាការ​បញ្ចប់​រឿងក្តី​លួច​ប្រាក់​២,៣​លាន​ដុល្លារ​ពី​ធនាគារ​កាណាឌីយ៉ា

កាលពី​ថ្ងៃ​សុក្រ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការ​ជំនុំ​ជម្រះ​ទោស​អតីត​បុគ្គលិក​ធនាគារ​​កាណាឌីយ៉ា​​ពីរ​នាក់ និង​អ្នក​រួម​គំនិត​ពីរ​នាក់​ដែលត្រូវ​ជាប់​ចោទ​កាលពី​ខែ​តុលា​ ពី​បទ​លួច​យក​ប្រាក់​ជាង​២​លាន​ដុល្លារ​ពី​គណនី​កាត​ឥណ​ទានក្លែង​បន្លំ​។ លោក កោ វណ្ឌី ចៅក្រម​ជំនុំ​ជម្រះ បាន​ស្តាប់ ទឡ្ហីករណ៍​បិទ​សំណុំ​រឿង​​​ប្តឹង ឈ្មោះ យ៉េត សុភ័ក្ត្រា អាយុ៣០​ឆ្នាំ និង ឡេង ស៊ុនទ្រី ជា​អ្នក​គ្រប់គ្រង​ធនាគារ​កាណាឌីយ៉ា រួម​ទាំង​មិត្ត​ប្រុស​របស់​អ្នក​ស្រី សុភ័ក្ត្រា ឈ្មោះ ស៊ុន សៅនីន អាយុ​​៣៣​ឆ្នាំ និង​​ម្តាយ​​របស់​នាង ឈ្មោះ ចក់ គឹមហេង អាយុ​៥៩​ឆ្នាំ។ …

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/17762/