តុលាការបញ្ចប់រឿងក្តីលួចប្រាក់២,៣លានដុល្លារពីធនាគារកាណាឌីយ៉ា
កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការជំនុំជម្រះទោសអតីតបុគ្គលិកធនាគារកាណាឌីយ៉ាពីរនាក់ និងអ្នករួមគំនិតពីរនាក់ដែលត្រូវជាប់ចោទកាលពីខែតុលា ពីបទលួចយកប្រាក់ជាង២លានដុល្លារពីគណនីកាតឥណទានក្លែងបន្លំ។ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ បានស្តាប់ ទឡ្ហីករណ៍បិទសំណុំរឿងប្តឹង ឈ្មោះ យ៉េត សុភ័ក្ត្រា អាយុ៣០ឆ្នាំ និង ឡេង ស៊ុនទ្រី ជាអ្នកគ្រប់គ្រងធនាគារកាណាឌីយ៉ា រួមទាំងមិត្តប្រុសរបស់អ្នកស្រី សុភ័ក្ត្រា ឈ្មោះ ស៊ុន សៅនីន អាយុ៣៣ឆ្នាំ និងម្តាយរបស់នាង ឈ្មោះ ចក់ គឹមហេង អាយុ៥៩ឆ្នាំ។ …
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/17762/