តុលាការ​​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​លើក​យក​​​​រឿង​​​ក្តី​​​វិវាទដីធ្លី​ពាក់​ព័ន្ធ​​​​​​នឹង​​​សមាជិកព្រឹទ្ធ​សភាម្នាក់​មក​ជំនុំជម្រះ

តំណាង​សហគមន៍​ម្នាក់​បាន​និយាយ​ថា សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ បាន​កោះ​ហៅ​ប្ដី​ប្រពន្ធ​ពីរ​នាក់ដែល​ជាប់​ចោទ ​ពីបទ​ទន្ទ្រាន​​យក​ដី​ដែលកាត់​ចេញ​ពី​ដី​ចម្ការ​របស់​លោក លី យ៉ុងផាត់ សមា​ជិក​ព្រឹទ្ធ​សភា​​​មក​​​ពី​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ពាណិជ្ជករ​ម្នាក់ មក​ជំនុំ​ជម្រះ​ ហើយ​បាន​ចេ​ញ​ដីកាចាប់​ខ្លួន​អ្នកភូមិ​ជាង​២០​នាក់​ទៀត​កាល​ពី​ខែ​មុន ដែល​ ជាប់ ពាក់​ព័ន្ធ​នឹង​វិវា​ទ​ដីធ្លី​ជាមួយ​​​​ឧកញ៉ា​ស្ករស​​​នេះ​​​​។ អ្នក​ស្រី​ ឃឹម ស្រីពៅ និង​ប្ដី​របស់​គាត់​ឈ្មោះ ពុធ យឿន ត្រូវ​បា​ន​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​​​ដីមួយ​ក្បាល​ដោយ​ខុស​ច្បាប់​​ដែល ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥២​ ក្នុង​ឃុំ​អម​លំាង​ ស្រុក​ថ្ពង ដែល​​​​ធ្លាប់​​​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​ស្ករ​ស​ភ្នំពេញ របស់​លោក​ លី យ៉ុង​ផាត់។ ពួកគាត់ស្ថិត​នៅ​ក្នុង​ចំណោម​អ្ន​ក​ភូមិ​ជា​ច្រើននាក់​​ដែល​​ត្រូវ​បាន​ចោទ​ ​​​ប្រកាន់​ពី​បទ​ទន្ទ្រាន​យក​ដី​ដែល​ស្ថិត​នៅតាម​កំណាត់​ផ្លូវ​នោះចាប់​ តាំង​ពីឆ្នាំ​២០១០​មក​។…

Kuch Naren
http://www.cambodiadailykhmer.com/news/8441/