តុលាការ​សាកសួរ​ឧកញ៉ាក្នុងជម្លោះ​​ជាមួយ​បងប្អូន​បង្កើត

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ​បាន​សាកសួរ​​​អ្នកមាន​ស្តុកស្តម្ភ​ចំណាស់​ម្នាក់​​ ​ដែល​ជាប់​​​​ក្នុងពន្ធនាគារ​​កាល​​ពីដើម​ខែ​នេះ​​ ក្នុង​​​ជម្លោះ​​​អចលនទ្រព្យ​​​ជាមួយ​ប្អូន​ប្រុស​​របស់​ខ្លួន​ ដែល​ជា​​​អ្នក​​ជំនួញ​​ធំដុំម្នាក់​ដែរ។ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​​បានមាន​ប្រសាសន៍ថា លោក ហួត សេងឡុង ​​អាយុ​៧៦ឆ្នាំ ដែលប្រើ​ឈ្មោះ​ ថៃ សេងឡុង ផងដែរ ត្រូវបាន​​សាកសួរ​ក្នុង​សវនា​ការ​​បិទទ្វារ​មួយ​អស់​រយៈ​ពេល​ជិត​ ប្រាំបីម៉ោង​ ដោយ​ចៅក្រម​សាកសួរ អឿង សៀង។

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/16185/