តុលាការសាកសួរឧកញ៉ាក្នុងជម្លោះជាមួយបងប្អូនបង្កើត
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរអ្នកមានស្តុកស្តម្ភចំណាស់ម្នាក់ ដែលជាប់ក្នុងពន្ធនាគារកាលពីដើមខែនេះ ក្នុងជម្លោះអចលនទ្រព្យជាមួយប្អូនប្រុសរបស់ខ្លួន ដែលជាអ្នកជំនួញធំដុំម្នាក់ដែរ។ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងបានមានប្រសាសន៍ថា លោក ហួត សេងឡុង អាយុ៧៦ឆ្នាំ ដែលប្រើឈ្មោះ ថៃ សេងឡុង ផងដែរ ត្រូវបានសាកសួរក្នុងសវនាការបិទទ្វារមួយអស់រយៈពេលជិត ប្រាំបីម៉ោង ដោយចៅក្រមសាកសួរ អឿង សៀង។
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/16185/