សាលាដំបូង​ខេត្ត​កំពង់​ចាម​ដោះលែង​​កម្មករ​ប្រាំនាក់ឲ្យ​នៅក្រៅ​ឃុំ​

យោង​​​តាម​​​មេធាវី​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​ដោះ​​​លែង​​​កម្មករ​​​រោង​​​ចក្រ​​​ប្រាំ​​​នាក់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​ ​​​រយៈ​​​ពេល​​​បី​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ និង​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ អំឡុង​​​ការ​​​តវ៉ា​​​ដែល​​​បាន​​ក្លាយ​​​ជា​​​ហិង្សា​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Juhui កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​។ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​រោង​​​ចក្រ​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​នេះបាន​​​កើត​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​តុលា បន្ទាប់​​​ពី​​​មានការ​​​ធ្វើ​​​កូដ​​​កម្ម​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​ខែ​​​ជុំ​​​វិញ​​​ការ​​​ទាម​​​ទារ​​​ប្រាក់​​​ឧបត្ថម្ភ​​ និ​​​ងប្រាក់​​​កម្រៃ​​​ផ្សេង​​​ៗ​​​ទៀត ដែល​​​អំឡុង​​​ពេល​​​នោះ​​​ រោងចក្រ​​​​បាន​​​បញ្ឈប់​​​ការងារ​កម្មករ​​​ទាំង​៥.០០០នាក់​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ទទួល​​​យក​​​កម្មករ​​​៣.០០០នាក់​​​ឲ្យ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។​ …

អូន ភាព
http://www.cambodiadailykhmer.com/news/20552/