អ្នក​ប៊ុលឌីង​ផ្អើល​រត់​ចេញ​ពី​ផ្ទះ​បន្ទាប់​ពី​ឃើញ​អគារ​ផ្ទះ​ប្រេះ

មន្រ្តី​ក្រសួង​ដែនដី និង​​អាជ្ញាធរ​រាជធានី​កាល​ពី​ម្សិល​មិញ បាន​បញ្ជា​ឲ្យ​ការ​ដ្ឋាន​សំណង់​មួយ ផ្អាកការ​បុក​គ្រឹះ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ប៊ុលឌីង ប៉ែក​ខាង​ត្បូង​ បាន​ផ្អើល​ឆោឡោ​ទាំង​ពាក់​​កណ្តាល​យប់ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ឃើញ​អគារ​ចំណាស់​នេះ​ មាន​ស្នាម​​ប្រេះ ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី៤។ អគារ​ប៊ុលឌីង ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ ដែល​ត្រូវ​បាន​សាង​សង់​ ក្នុង​សម័យ​អាណា​និគម​បារាំង មាន​​អាយុ​កាល​ប្រមាណ ៥០ ឆ្នាំ​មក​ហើយ​នោះ​ មាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា អាជ្ញាធរ​រាជធានី មាន​គម្រោង​​ធ្វើ​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ ដែល​កំពុង​រស់​នៅ​ក្នុង​អគារ​ចាស់​ទ្រុឌ​ទ្រោម​នេះ ប៉ុន្តែ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្ទាប់​ពី​អ្នក​រស់​នៅ​ទី​នេះ បាន​ត្រៀម​ធ្វើ​ការ​តវ៉ា​។ …

សែន ដាវីត
http://bit.ly/1BYIEpq