អ្នកប៊ុលឌីងផ្អើលរត់ចេញពីផ្ទះបន្ទាប់ពីឃើញអគារផ្ទះប្រេះ
មន្រ្តីក្រសួងដែនដី និងអាជ្ញាធររាជធានីកាលពីម្សិលមិញ បានបញ្ជាឲ្យការដ្ឋានសំណង់មួយ ផ្អាកការបុកគ្រឹះ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ុលឌីង ប៉ែកខាងត្បូង បានផ្អើលឆោឡោទាំងពាក់កណ្តាលយប់ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីឃើញអគារចំណាស់នេះ មានស្នាមប្រេះ ពីជាន់ផ្ទាល់ដីដល់ជាន់ទី៤។ អគារប៊ុលឌីង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវបានសាងសង់ ក្នុងសម័យអាណានិគមបារាំង មានអាយុកាលប្រមាណ ៥០ ឆ្នាំមកហើយនោះ មានលេចឮពាក្យចចាមអារ៉ាមជាច្រើនឆ្នាំមកហើយថា អាជ្ញាធររាជធានី មានគម្រោងធ្វើការជម្លៀសប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនេះ ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីអ្នករស់នៅទីនេះ បានត្រៀមធ្វើការតវ៉ា។ …
សែន ដាវីត
http://bit.ly/1BYIEpq