គយរកចំណូលបានជិត ២ ៧០០ លានដុល្លារ ក្នុងឆ្នាំ ២០២២
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២២កន្លងទៅ ស្ថាប័ននេះ រកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នៅក្នុងកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា លទ្ធផលនេះ គឺសម្រេចបាន ១០៤,៩ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ហើយរាជរដ្ឋាភិបាលបានកោតសរសើរ ចំពោះលទ្ធផលដែល អគរ សម្រេចបាននេះ។ …
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-02-04-1100-246636.html