ជំហាន​ដំបូង​នៅ​ក្នុងការ​ដោះស្រាយ​ការ​គំរាម​កំហែង​ពីជំងឺឆ្កែ​ឆ្កួត​នៅ​កម្ពុជា

វា​សម្លាប់​ពលរដ្ឋ​ខ្មែរ​ច្រើន​ជាង​ជំងឺគ្រុនចាញ់​ជា​រៀង​រាល់​ឆ្នាំ​។​ ច្រើន​ជាង​ជំងឺគ្រុនឈាម​។​ វា​អាច​ទប់ស្កាត់​បាន​១០០​ភាគរយ​ ប៉ុន្តែ​ មានការ​ខិតខំ​តិច​តូច​ណាស់​ក្នុង​ការ​លុប​បំបាត់​វា​។​ នៅ​ក្នុងឆ្នាំនេះ​ ទីបំផុត​កម្ពុជា​បាន​ចាត់វិធានការ​លើ​ជំងឺ​ឆ្កែឆ្កួត​ ជា​មេរោគ​ដ៏​កាច​សាហាវ​ដែល​ភាគច្រើន​តែងតែ​ឆ្លង​ទៅ​កាន់​មនុស្ស​តាម​រយៈ​ទឹកមាត់​ដែល​បន្សល់​ពី​ឆ្កែ​ខាំ​។​ កម្មវិធី​សាកល្បង​មួយ​នៅ​ក្នុង​ការ​ខិតខំ​ចាក់​វ៉ាក់សាំង​ដល់​ឆ្កែ​ចំនួន​៥​លាន​ក្បាល​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត​ និង​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​ករណី​ជា​រៀង​រាល់​ឆ្នាំ​នោះ​ ត្រូវ​បាន​ចាប់ផ្តើម​កាលពី​ម្សិលមិញ​ ដោយ​មានការ​ងារ​ចុះ​ដល់​កន្លែង​ផ្ទាល់​ទ្រង់ទ្រាយ​តូច​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​។​ …

ឆន ភារុណ និង Michael Dickison
http://www.cambodiadailykhmer.com/34875