មន្ត្រី៖ ជំងឺគ្រុនឈាម នៅមិនទាន់ថយចុះនៅឡើយនៅក្នុងខេត្តចំនួន ៩
ក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការធ្វើយុទ្ធនាការកម្ចាត់ជម្រកមូសខ្លា និងអប់រំប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព នៅតាមបណ្ដាខេត្តចំនួន ៩ ជាខេត្តដែលជំងឺគ្រុនឈាមមិនទាន់ថយចុះនៅឡើយ ខណៈចាប់ពីខែមករារហូតមកដល់សប្តាហ៍ទី ២ នៃខែកក្កដានេះមានអ្នកកើតជំងឺគ្រុនឈាម ២១ ១៣០ នាក់ និងស្លាប់ ២៥ នាក់។ លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ស្ថានភាពជំងឺគ្រុនឈាមនៅតាមបណ្ដាខេត្តទាំង ៩ រួមមានខេត្ត ព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត ក្រចេះ និងខេត្តមណ្ឌលគិរី គឺនៅតែបន្តឡើងចុះនៅឡើយ និងទាមទារពេលវេលាបន្ថែមទៀត ដើម្បីឱ្យក្រសួងសុខាភិបាលចាត់វិធានការផ្សេងៗ រួមមានការធ្វើយុទ្ធនាការចុះផ្ទាល់ដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក និងការអប់រំឱ្យពលរដ្ឋឲ្យចូលរួមសកម្មបំផុត ក្នុងការកម្ទេចរាល់ជម្រករបស់សត្វមូសខ្លា។ …
ខន សាវិ
https://bit.ly/2YaJaVk