ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​គ្រុន​ចាញ់​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០១៣

យោង​តាម​តួ​លេខ​ថ្មី​បំផុត​ពី​ក្រសួង​សុខា​​ភិបាល​ឲ្យ​ដឹង​ថា​ ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​​​ឈាម​ និង​គ្រុន​ចាញ់​ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​នេះ​បើ​ធៀប​​​​​នឹងរយៈ​ពេល​​​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២ ជា​ឆ្នាំ​​​​​​​​ដែល​ជំងឺ​គ្រុន​ឈាម​មាន​ការ​ឆ្លង​ខ្ពស់នោះ​។ លោក​​ ង៉ាន​ ចន្ថា ប្រធាន​កម្មវិធី​ទប់ស្កាត់​ជំងឺគ្រុន​ឈាមនៅ​ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា​ ​ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​៥៩​នាក់ហើយ​បាន​ឆ្លង​ទៅ​លើ​មនុស្ស​ចំនួន​១៧.៤៩១នាក់​ អំឡុង​រយៈពេល​៤៩​​សប្តាហ៍​ដំបូង​នៅ​ឆ្នាំ​នេះ​។ ការ​ស្លាប់​និង​ការ​ឆ្លង​ដោយសារ​ជំងឺ​គ្រុន​ឈាម​​​​​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពោល​​គឺ​ បាន​ធ្លាក់​ចុះ​ពីការ​ស្លាប់​ចំនួន​១៨៣​​​ ករណី​និង​ការឆ្លង​ចំនួន​៤១.៧១៦​ករណី​ ដែល​ត្រូវ​បាន​កត់​ត្រា​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​​២០១២ ​ជាឆ្នាំ​ដែល​ការ​ឆ្លង​នូវ​ជំងឺ​គ្រុន​ឈាម​​​​​មាន​ការ​កើន​ឡើង​ខ្ពស់​។ ការ​ស្លាប់​ដោយសារជំងឺ​គ្រុន​ឈាមនៅក្នុង​ឆ្នាំ​នេះ​ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ពីករណី​ស្លាប់​ចំនួន​៥៦​ករណី​​​​​​​ដែល​ត្រូវបាន​កត់​ត្រា​កាល​ពី​ឆ្នាំ​២០០៨ ផង​ដែរ​។ …

ផន បុប្ផា
http://www.cambodiadailykhmer.com/news/8932/