ការ​តម្កល់​ប្រាក់​សម្រាប់​ទៅ​ប្រទេស​ចិន​ត្រូវ​អង្គការ​សិទ្ធិមនុស្ស​រិះគន់​ថា មិន​គ្រប់​គ្រាន់​

កាលពី​ម្សិលមិញ​​ អង្គការសិទ្ធិ​មនុស្ស​បាន​រិះ​គន់​ថា មិនទាន់​​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ចំពោះ​សំណើរបស់​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ដើម្បី​តម្រូវ​ឲ្យ​ស្ត្រី​នៅ​លីវ​តម្កល់​ប្រាក់​១០.០០០​ដុល្លារ​នៅ​ក្នុង​គណនី​ធនាគារចិន​ មុន​ពេល​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យទៅ​កម្សាន្ត​ប្រទេស​ចិន​ជា​ភ្ញៀវ​ទេសចរ​ ដែល​ជា​វិធានការ​មួយ​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​កម្ពុជា​ឲ្យទៅ​រៀប​ការ​ជាមួយ​បុរស​ចិន​។ ក្រសួង​ការ​បរទេស​បាន​សរសេរ​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ​នឹង​ ” ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​ខ្មែរ” ដែល​ជឿ​ជាក់​ថា ខ្លួន​​ទៅ​ប្រទេស​ចិន​អាច​ទទួល​បាន​ការ​ងារ​ល្អ​ ឬក៏រៀបការ​ជាមួយ​បុរស​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ ប៉ុន្តែ​ទី​បំផុត​ត្រូវ​​គេ​យក​ទៅ​ធ្វើ​បាប​ ឬលក់​ទៅ​ឲ្យ​បន​ស្រីនោះ​។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18076/