ការតម្កល់ប្រាក់សម្រាប់ទៅប្រទេសចិនត្រូវអង្គការសិទ្ធិមនុស្សរិះគន់ថា មិនគ្រប់គ្រាន់
កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សបានរិះគន់ថា មិនទាន់គ្រប់គ្រាន់នៅឡើយទេចំពោះសំណើរបស់រដ្ឋាភិបាល ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ដើម្បីតម្រូវឲ្យស្ត្រីនៅលីវតម្កល់ប្រាក់១០.០០០ដុល្លារនៅក្នុងគណនីធនាគារចិន មុនពេលពួកគេត្រូវបានអនុញ្ញាតឲ្យទៅកម្សាន្តប្រទេសចិនជាភ្ញៀវទេសចរ ដែលជាវិធានការមួយដើម្បីទប់ស្កាត់ការជួញដូរស្ត្រីកម្ពុជាឲ្យទៅរៀបការជាមួយបុរសចិន។ ក្រសួងការបរទេសបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សេចក្ដីថ្លែងការណ៍នេះនឹង ” ទប់ស្កាត់ការជួញដូរស្ត្រីខ្មែរ” ដែលជឿជាក់ថា ខ្លួនទៅប្រទេសចិនអាចទទួលបានការងារល្អ ឬក៏រៀបការជាមួយបុរសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ប៉ុន្តែទីបំផុតត្រូវគេយកទៅធ្វើបាប ឬលក់ទៅឲ្យបនស្រីនោះ។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18076/