រោងចក្រយល់ព្រមតាមការទាមទារភាគច្រើន ប៉ុន្តែកម្មករប្តេជ្ញាបន្តការតវ៉ាទៀត
កម្មករនៅរោងចក្រ Beautiful Spring Footwear នៅក្នុងខេត្តតាកែវមិនព្រមបញ្ចប់ការតវ៉ារបស់ខ្លួនដែលមានរយៈពេលពីរថ្ងៃហើយនោះទេកាលពីថ្ងៃសៅរ៍ បន្ទាប់ពីថ្នាក់គ្រប់គ្រងរោងចក្រយល់ព្រមធ្វើតាមការទាមទារភាគច្រើនរបស់ពួកគេ ប៉ុន្តែមិនព្រមដំឡើងលុយព្រីម។ កម្មករប្រហែល១.០០០នាក់នៅរោងចក្រនេះបានចាប់ផ្ដើមតវ៉ានៅខាងក្រៅរោងចក្រកាលពីថ្ងៃសុក្រ ពីរថ្ងៃបន្ទាប់ពីអ្នកគ្រប់គ្រងផ្នែកសង្វាក់ផលិតកម្មតាមចោទថា បានយកស្បែកជើងគប់ស្ត្រីមានផ្ទៃពោះម្នាក់។ បន្ថែមពីលើការចង់ឲ្យមានការបណ្ដេញអ្នកគ្រប់គ្រងរូបនេះចេញ កម្មករបានទាមទារ១៩ចំណុច រួមមានលុយព្រីមប្រចាំខែពី១០ដុល្លារដល់១៥ដុល្លារ លុយឧបត្ថម្ភថ្លៃបាយថ្ងៃត្រង់ប្រហែល១ដុល្លារ ដាក់កង្ហារនិងផ្តល់ទឹកបរិសុទ្ធបន្ថែមទៀត។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/15879/