២៥ ឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសអំណាចនៅតែមូលក្នុងដៃបក្សប្រជាជន
ខណៈសង្គ្រាមផ្ទៃក្នុងបានរលាយបាត់បន្តិចម្តងៗនៅដើមខែធ្នូឆ្នាំ ១៩៨៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះបាទនរោត្តម សីហនុ បានជួបគ្នានៅក្នុងភូមិ Fe’re-en-Tardenois ដែលជាភូមិស្ងាត់មួយនៅភាគខាងជើងនៃប្រទេសបារាំងសម្រាប់ការជជែកពិភាក្សាជាលើកទីមួយស្តីពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ វាជាសំណើមួយដែលបានបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលត្រូវបានចុះហត្ថលេខាកាលពី ២៥ ឆ្នាំមុនហើយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់លោក ហ៊ុន សែន បានត្រៀមខ្លួនជាមុនរយៈពេលពីរខែនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសាធារណៈដើម្បីធ្វើឲ្យមានកិច្ចព្រមព្រៀងមួយ។ …
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2emjle1