អង្គការ​សង្គម​ស៊ី​វិល​ចុះ​អង្កេត​រឿង​ក្រុមហ៊ុន​ចិន​ដុត​ផ្ទះ​ខ្មែរ​

​អង្គការសិទ្ធិមនុស្ស​ចំនួន​ ៤​ បាន​ចុះ​ទៅ​អង្កេត​ និង​ធ្វើ​របាយការណ៍​ករណី​ដែល​ក្រុម​ទាហាន​កាង​ឲ្យ​ក្រុមហ៊ុន​ ចិន​ យូ​ញៀន​ ឌី​វែ​ល​លុប​មែន​ បាន​ធ្វើការ​រុះរើ​ និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ តា​នួន​ ស្រុក​ បទុម​សាគរ​ កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​។​ ​អង្គការសិទ្ធិមនុស្ស​ចំនួន​ ៤​ រួម​មាន​អង្គការ​ លី​កាដូ​ អង្គការ​ អា​ដ​ហុ​ក​ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​អង្គការ​ NGO​ forum​ បាន​រួម​គ្នា​ចុះ​អង្កេត​ និង​រៀបចំ​របាយការណ៍ស្តី​ពី​ការ​ខូចខាត​លំនៅ​ឋាន​ និង​ដំណាំ​ផ្សេងៗ​ របស់​អ្នក​ភូមិ​ ដែល​ត្រូវ​បាន​រុះរើ​ និង​ដុត​បំផ្លាញ​ចោល​ ដោយ​ក្រុមហ៊ុន​ ចិន​ យូ​ញៀន​ ឌី​វែ​ល​លុប​មែន​ ចាប់តាំងពី​ថ្ងៃ​ ទី​២១​ ខែ​ មក​រា​ មក​ដល់​ថ្ងៃ​ ទី​២៦​ ខែ​ មក​រា​ ដើម្បី​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​។​ …

សែន ដាវីត
http://postkhmer.com/national/1-national-news/109796-2014-01-28-03-36-11