កូរ៉េកំពុងសហការសិក្សាភូមិចំនួន ៣០ ដើម្បីជួយអភិវឌ្ឍ
បច្ចុប្បន្នភូមិចំនួន ៣០ នៅក្នុងខេត្ត ៣ នៃប្រទេសកម្ពុជាកំពុងត្រូវបានសិក្សាដោយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា និងទីភ្នាក់ងារកូរ៉េ ដើម្បីសហប្រតិបតិ្តការអន្តរជាតិ (KOICA) សម្រាប់គម្រោងអភិវឌ្ឍន៍កសិកម្មដែលជាការសាកល្បងជំហានដំបូងនាពេលខាងមុខនេះ។
លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជា សុផារ៉ា បានថ្លែងថា ការសិក្សាភូមិនៅខេត្តតាកែវ ខេត្ត កំពង់ស្ពឺ និងខេត្ត ត្បូងឃ្មុំ ដើម្បីរកភូមិចំនួន ៣០ ដែលនឹងក្លាយជាផ្នែកមួយនៃចលនាភូមិថ្មី ដែលផ្តល់ហិរញ្ញប្បទានពី KOICA គួរតែត្រូវបញ្ចប់នៅត្រឹមចុងខែនេះ។ …
សេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់ KOICA បានឲ្យដឹងថា ក្រោមគម្រោងនេះ មន្រ្តីក្រសួងដែលពាក់ព័ន្ធក្នុងគម្រោងនឹងផ្សព្វផ្សាយពីម៉ូដែលអភិវឌ្ឍន៍ជនបទតាមសហគមន៍។ ការចូលរួមដោយស្ម័គ្រចិត្តពីសំណាក់អ្នកភូមិដែលនឹងធ្វើសេចក្តីសម្រេចសមូហភាពលើអ្វីដែលសហគមន៍ត្រូវការ គួរផ្តល់ការរីកចម្រើនប្រកបដោយចីរភាព។ …
តាំង វីដា និង Sean Teehan
http://bit.ly/1Dg72CG