កូរ៉េ​កំពុង​សហការ​សិក្សា​ភូមិ​ចំនួន​ ៣០ ដើម្បី​ជួយ​អភិវឌ្ឍ

បច្ចុប្បន្ន​ភូមិ​ចំនួន​ ៣០ នៅ​ក្នុង​ខេត្ត ៣ នៃ​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​សិក្សា​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា និង​ទីភ្នាក់​ងារ​កូរ៉េ ដើម្បី​សហប្រតិបតិ្តការ​អន្តរជាតិ (KOICA) សម្រាប់​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​ដែល​ជា​ការ​សាកល្បង​ជំហាន​ដំបូង​នា​ពេល​ខាង​មុខ​នេះ។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជា សុផារ៉ា បាន​ថ្លែង​ថា ការ​សិក្សា​ភូមិ​នៅ​ខេត្ត​តាកែវ ​ខេត្ត​ កំពង់ស្ពឺ ​និង​ខេត្ត​ ត្បូងឃ្មុំ ដើម្បី​រក​ភូមិ​ចំនួន ៣០ ដែល​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ចលនា​ភូមិ​ថ្មី ដែល​ផ្តល់​ហិរញ្ញប្ប​ទាន​ពី KOICA ​គួរ​តែ​​ត្រូវ​​បញ្ចប់​នៅ​ត្រឹម​ចុង​ខែ​នេះ។ ...

សេចក្តី​ប្រកាស​​មួយ​នៅ​លើ​គេហទំព័រ​របស់ KOICA បាន​ឲ្យ​ដឹង​ថា ​ក្រោម​គម្រោង​នេះ មន្រ្តី​ក្រសួង​ដែល​ពាក់​ព័ន្ធក្នុង​គម្រោង​នឹង​ផ្សព្វផ្សាយ​ពី​ម៉ូដែល​អភិវឌ្ឍន៍​ជនបទ​តាម​សហគមន៍។ ​ការ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​​ពី​សំណាក់​អ្នក​ភូមិដែល​នឹង​ធ្វើ​សេចក្តី​សម្រេច​សមូហភាព​លើ​អ្វី​ដែល​សហគមន៍​ត្រូវ​ការ គួរ​ផ្តល់​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព។ ...

តាំង វីដា និង Sean Teehan
http://bit.ly/1Dg72CG