រដ្ឋមន្ត្រី៖ កម្ពុជា​ត្រូវ​ការ​ពេល​​ ​១០ ​​ឆ្នាំ ​ដើម្បី​អនុវត្ត​គំរូ​​សេដ្ឋកិច្ច​ឌីជីថល

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ របស់​ប្រទេស ​កម្ពុជា​អះអាង​ថា ​កម្ពុជា​អាច​​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​​ហោច​ណាស់​ ១០ ​ឆ្នាំ ដើម្បី​​អាច​ប្រែ​ក្លាយ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ដោយ​​ផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន​​។ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​ «​គោល​នយោបាយ​ និង​ទិសដៅ​​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​»​​ កាល​ពី​ម្សិលមិញ ​លោក ​អូន ​ព័ន្ធមុនីរ័ត្ន ​បាន​លើក​ឡើង​ថា​ សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​កំពុង​លេច​រូបរាង​ជា​បណ្ដើរៗ ស្រប​ពេល​ដែល​មាន​ការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មីៗ ​ដូច​ជា​ការ​ប្រើប្រាស់​ការ​ទូទាត់​ឌីជីថល​ ការ​កើន​​ឡើង​នូវ​សកម្មភាព​​​ការ​កម្សាន្ត​អនឡាញ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជា​ដើម​ ស្រប​ពេល​​ចំនួន​អ្នក​ប្រើប្រាស់​កំពុង​កើន​ឡើង​ និង​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នោះ​។​ …

ហ៊ គីមសាយ
https://bit.ly/2Fbyn2Q