ចំណាយ​អ្នក​ភ្នំពេញ​មាន​ជាង $៥០០ លាន​លើ​អាហារ​ក្នុង ១ឆ្នាំ

ប្រជាជន​នៅ​ភ្នំពេញ​បាន​ចាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ​ ១,៥ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ញ៉ាំ​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ទាំង​តូច-ធំ​នៅ​ក្នុង​ទីក្រុង ខណៈ​ចំនួន​ភោជនីយដ្ឋាន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពីរ​ ទៅ​បី​ឆ្នាំ​ចុង​ក្រោយ។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ប្រតិបត្តិករ​ក្នុង​ឧស្សាហកម្ម​នេះ។ ការ​សិក្សា​របស់​ក្រុម​ហ៊ុន​ ផាក កាហ្វេ​ អំពី​ទីផ្សារ​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ថា ខណៈ​ចំនួន​ភោជនីយដ្ឋាន​នៅ​ទី​ក្រុង​ភ្នំពេញ​មាន​ប្រមាណ ១ ៧៦២ កន្លែង​កាល​ពី​ឆ្នាំ ២០១៤ (រាប់​បញ្ចូល​ទាំង​ភោជនីយដ្ឋាន​ក្នុង​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ) ចំនួន​សរុប​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ​គឺ​កើន​ឡើង​ដល់ ២១៨០ កន្លែង​។ …

ហ៊ គឹមសាយ
http://bit.ly/1FkwTZN