ចំណាយអ្នកភ្នំពេញមានជាង $៥០០ លានលើអាហារក្នុង ១ឆ្នាំ
ប្រជាជននៅភ្នំពេញបានចាយអស់ទឹកប្រាក់សរុបប្រមាណ ១,៥ លានដុល្លារក្នុងមួយថ្ងៃដើម្បីញ៉ាំអាហារនៅតាមភោជនីយដ្ឋានទាំងតូច-ធំនៅក្នុងទីក្រុង ខណៈចំនួនភោជនីយដ្ឋានបានកើនឡើងគួរឲ្យកត់សម្គាល់នៅពីរ ទៅបីឆ្នាំចុងក្រោយ។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់ប្រតិបត្តិករក្នុងឧស្សាហកម្មនេះ។ ការសិក្សារបស់ក្រុមហ៊ុន ផាក កាហ្វេ អំពីទីផ្សារភោជនីយដ្ឋាននៅទីក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ខណៈចំនួនភោជនីយដ្ឋាននៅទីក្រុងភ្នំពេញមានប្រមាណ ១ ៧៦២ កន្លែងកាលពីឆ្នាំ ២០១៤ (រាប់បញ្ចូលទាំងភោជនីយដ្ឋានក្នុងផ្ទះសំណាក់ និងសណ្ឋាគារ) ចំនួនសរុបបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះគឺកើនឡើងដល់ ២១៨០ កន្លែង។ …
ហ៊ គឹមសាយ
http://bit.ly/1FkwTZN